1) ចូររកឃ្លាត្រឹមត្រូវដែលបញ្ជាក់ពីគោលការណ៍នៃការរាប់កោសិកាឈាមក្រហម(red blood cell/Globule rouge): a) សំអាងលើការពង្រាវឈាមជាមួយនឹងសូលុយស្យុងអាស៊ីតអាសេទិក ប្រើ Hemocytometer / Hémocytomètre និងមីក្រូទស្សន៍ Objective x10 b) សំអាងលើការពង្រាវឈាមជាមួយនឹងសូលុយស្យុង Formol citrate ប្រើ Hemocytometer/Hémocytomètre និងមីក្រូទស្សន៍ Objective x40 c) សំអាងលើការពិនិត្យគំនៀសឈាម (blood smear/étalement) បំពាក់ពិណ ដោយ May-Grunwald Giemsa និងមីក្រូទស្សន៍ objective x100 d) សំអាងលើការពិនិត្យគំនៀសឈាមបំពាក់ពិណដោយ Cresyl Blue Brillant / Bleu de crésyl brillant) និងមីក្រូទស្សន៍ objective x100 2) ខាងក្រោមនេះសុទ្ធតែជាសំភារៈ និងប្រតិករដែលចាំបាច់សម្រាប់ការរាប់កោសិ កាឈាមស (WBC/GB) លើកលែងតែមួយ គឺ៖ a) មីក្រូទស្សន៍ b) មីក្រពីប៉ែត (Micropipette 200-1000 µL & 10-100 μL) c) បំពង់សាក និងទម្របំពង់សាក d) ប្រេង Immersion 3) រកឃ្លាមួយត្រឹមត្រូវ ដែលបញ្ជាក់ពីមូលហេតុនៃការកៀសឈាម (smear / étalement)លើផ្ទៃឡាម គឺដើម្បី៖ a) ឲ្យកោសិកាឈាមបែក ដែលធ្វើឲ្យស្រួលពិនិត្យមើលផ្នែកខាងក្នុងកោសិកា b) ឲ្យកោសិកាតំរៀបគ្នាមួយស្រទាប់ក្នុងទម្រង់ធម្មតា ដែលធ្វើឲ្យស្រួលមើល រូបរាងកោសិកា c) គ្មានចម្លើយណាមួយត្រឹមត្រូវ d) ឲ្យកោសិការីកធំជាងធម្មតា ដែលធ្វើឲ្យងាយស្រួលមើលរូបរាងកោសិកា 4) ខាងក្រោមនេះ សុទ្ធតែជាឈ្មោះឧបករណ៍សម្រាប់វិភាគតេស្តក្នុងផ្នែកលោហិត សាស្ត្រ តើមួយណាដែលគេប្រើសម្រាប់ធ្វើ ESR / VS (Erythrocyte Sedimentation Rate/Vitesse de sédimentation)? a) A Micropipette 200-1000 µL b) B Hemocytomer, Neubauer / Hémocytomètre Neubauer c) C Red Blood Cell Counter / numération du GR d) D Westergren Tubes & their support / Tubes de Westergren et leur support 5) តើអ្វីជាគោលបំណងនៃការធ្វើគំនៀស (smear/Étalement) ឈាម បំពាក់ពិណ ដោយCresyl Blue Brillant / Bleu de crésyl brillant? a) កំណត់អត្តសញ្ញាណប្រភេទកោសិកាឈាមស b) ការរាប់ចំនួនរ៉េទីគុយឡូស៊ីត c) កំណត់រូបរាងមិនធម្មតានៃកោសិកាឈាមក្រហម d) កំណត់រកមេរោគៈ ប៉ារ៉ាស៊ីត គ្រុនចាញ់ 6) ក្នុងចំណោមប្រតិករខាងក្រោម តើមួយណាដែលប្រើសម្រាប់រាប់ប្លាកែត (Platelet/ Plaquette)? a) សូលយស្យុង អាស៊ីតអាសេទិក b) សូលុយស្យុង Formol-Citrate c) សូលុយស្យុង New Methylene Blue / bleue de Méthylène d) សូលុយស្យុង Oxalate ammonium 1% 7) តើឃ្លាមួយណាដែលត្រឹមត្រូវ ចំពោះទីតាំងផលិតកោសិកាឈាម (Hematopoiesis/Hématopoièse) ក្នុងរយៈពេលនៃការលូតលាស់ Fetus, Infants / Foetus, Enfants? រកចម្លើយ មួយណាដែលត្រឹមត្រូវជាងគេ : a) A ខួរឆ្អឹង (គ្រប់ឆ្អឹងទាំងអស់) ថ្លើម b) B ខួរឆ្អឹង (គ្រប់ឆ្អឹងទាំងអស់) ថ្លើម ផាល c) C Yolk sac / Sac vitellin ថ្លើម អណ្ដើក ខួរឆ្អឹង (គ្រប់ឆ្អឹងទាំងអស់) d) D Yolk sac, thymus 8) កោសិកាខាងក្រោមទាំងអស់នេះ សុទ្ធតែគេឃើញមានស្ថិតនៅក្នុងខួរឆ្អឹង លើកលែងតែ៖ a) A Adipocytes b) B Macrophages c) C Osteoblasts / Ostéblastes d) D Thymocytes 9) កោសិកាខាងក្រោមនេះ សុទ្ធតែជា stroma cells / cellule stroma លើកលែងតែមួយវានោះ គឺជា៖ a) A Adipocytes b) B Fibroblasts / fibroblastes c) C Reticulum cells / cellules Réticulum d) D Reticulocytes 10) តើមុខងារមួយណាក្នុងចំណោមមុខងារខាងក្រោមនេះ ដែលមិនមែនជាមុខងាររបស់ hematopoietic growth factors / facteurs de croissance hématopoiétique ? a) A Proliferation b) B Differentiation c) C Suppression of apoptosis / suppression de l’apoptose d) D Functional inactivation / inactivation fonctionnelle 11) ខាងក្រោមនេះ សុទ្ធតែជាកោសិកាដែលបង្កើតដោយ mesenchymal stem cells /cellules souches de la mésenchyme លើកលែងតែមួយ គឺ៖ a) A Muscle cells / cellules musculaires b) B Osteoblasts / Ostéoblates c) C Vascular endothelial tissues / tissu vasculaire endothélial d) D Myeloid cells / cellules myéloïdes 12) មិនមាន Nuclear DNA / ADN nucléaire, មាន RNA / ARN ក្នុងស៊ីតូប្លាស់ មានវត្តមាននៅក្នុងខួរឆ្អឹង និងក្នុងឈាម គឺជា៖ a) A Pronormoblast / pronormoblaste b) B Normoblast / normoblaste c) C Reticulocyte / réticulocyte d) D Mature RBC / GR mature 13) តើសរីរៈណាមួយ ដែលផលិត erythropoietin/érythropoiétine ច្រើនជាងគេបំផុត? a) ថ្លើម b) លំពែង c) ផាល d) តម្រងនោម 14) តើកត្តាសំខាន់ជាងគេបំផុតមួយណា ដែលនាំឲ្យមានការភ្លេចការផលិតErythropoietin / Erythropoiétine? a) សម្ពាធអុកស៊ីហ្សែន (O₂) នៅក្នុងសួតធ្លាក់ចុះ b) សម្ពាធអុកស៊ីហ្សែន (O₂) នៅក្នុងជាលិកាតម្រងនោមធ្លាក់ចុះ c) សម្ពាធអុកស៊ីហ្សែន (O₂) នៅក្នុងជាលិកាតម្រងនោមកើនឡើង d) សម្ពាធឧស្ម័នកាបូនិក (CO₂) នៅក្នុងជាលិកាតម្រងនោមធ្លាក់ចុះ 15) ចូររកលក្ខខណ្ឌមួយដែលមិនត្រឹមត្រូវ ក្នុងចំណោមលក្ខខណ្ឌខាងក្រោមដែលបង្កឲ យសម្ពាធ អុកស៊ីហ្សែន នៅក្នុងជាលិកាតម្រងនោមធ្លាក់ចុះ? a) ភាពស្លេកស្លាំង (anemia/anémie) b) នៅពេលអុកស៊ីសែនបរិយាកាសចុះទាប c) ការបំពេញមុខងារបេះដូង ឬ សូតមានភាពខ្ចោះ d) ពេលមានគ្រួសក្នុងតម្រងនោម (Renal calculi/calcul rénal) 16) Normoblasts / normoblastes អាចមានវត្តមាននៅក្នុង peripheral blood / sangpériphérique ក្នុងករណី៖ a) មនុស្សធម្មតា b) Extramedullary erythropoiesis / érythropoièse extramédullaire ឬ ជំងឺខួរឆ្អឹងមួយចំនួន c) C សម្ពាធ O₂ ក្នុងជាលិកាតម្រងនោមធ្លាក់ចុះ d) ការបំពេញមុខងាររបស់បេះដូងមិនបានល្អ 17) ខាងក្រោមនេះសុទ្ធតែជាកត្តា ឬ precursor / précurseur ដែលធ្វើឲ្យ erythropoiesis / érythropoièse មានប្រសិទ្ធិភាព លើកលែងតែមួយ៖ a) លោហៈ (Fe, Co) b) វីតាមីន (B12, B6, B2 folate, vitamin C, vitamin E) c) Thrombopoietin / Thrombopoiétine d) Hormones (Androgens, thyroxine) 18) Hemoglobin / hémoglobine ដែលលេចចេញក្នុងឈាមបន្ទាប់ពីអាយុពី 3 ទៅ 6ខែ មាន polypeptides 4ខ្សែ (2) ខ្សែអាល់ហ្វា និង 2 ខ្សែបែតតា) ដែលខ្សែនីមួយៗមាន បង្គំ Heme និងមានម៉ាស់ម៉ូល 68 000។ ទាំងនេះគឺជាលក្ខណៈរបស់Hemoglobin / hémoglobine មួយណា? a) A Hb A b) B Hb A2 c) C Hb F d) D Hb H 19) ចូររកចម្លើយដែលត្រឹមត្រូវជាងគេបំផុត ចំពោះមុងងាររបស់ Hemoglobin /Hemoglobine: a) A នៅក្នុងសសៃអាកទែរ ដឹកនាំ O₂ ពីសូតទៅឲ្យជាលិកា b) B នៅក្នុងសសៃវ៉ែន ដឹកនាំ CO₂ ពីជាលិកាទៅស្ងួត c) C នៅក្នុងសសៃអាកទែរ ដឹកនាំ CO₂ ពីជាលិកាទៅសួត d) D ចម្លើយ (A) និង (B) 20) Methemoglobinemia / méthémoglobinémie គឺជា៖ a) A Hb ដែលមានវត្តមានអីយ៉ុងដែកវ៉ាឡង់ 2 (Fe++ b) B Hb ដែលមានវត្តមានអីយ៉ុងដែកវ៉ាឡង់ 3 (Fe3+) c) C Hb ដែលមានវត្តមានអីយ៉ុងស្ពាន់ធ័រ (S) d) D Hb ដែលមានវត្តមានបង្គំមេទីល (methyl) 21) ខាងក្រោមជាមូលហេតុ ឬ លក្ខខណ្ឌដែលនាំឲ្យមាន methemoglobinemia /méthémoglobinémie លើកលែងតែ មួយគឺ៖ a) ភាពខ្វះខាតពីកំណើតនៃ NADH b) ភាពសូពូជនៃភាពមិនធម្មតារចនាសម្ព័ន្ធរបស់ Hb M c) សារធាតុពុល ឬ ឱសថមួយចំនួនធ្វើអុកស៊ីតកម្មទៅលើ Hb d) ភាពសំបូរនៃ NADH នៅក្នុងឈាម 22) នៅពេលមានកង្វះវីតាមីន B12 និង folate បង្កឲ្យកោសិកាឈាមក្រហមមាន រូបរាងជា៖ a) A Microcyte b) B Macrocyte c) C Target cells / cellules cibles d) D Stomatocyte 23) ជំងឺស្លេកស្លាំង (anemia/anémie) ត្រូវបានគេកំណត់ថាជាការថយចុះនៃ៖ a) កំហាប់ជាតិដែក b) កំហាប់ Hb c) ចំនួនកោសិកាឈាមក្រហម (RBC/GR) d) មាឌកោសិកាឈាមក្រហម (parked cell volume ឬ Hématocrite) 24) Effective erythropoiesis / Erythropoièse effective ត្រូវបានគេវាយតម្លៃដោយ៖ a) ការរាប់ចំនួនកោសិកាឈាមក្រហម b) ការរាប់ចំនួន Reticulocytes c) ការពិនិត្យខួរឆ្អឹង (Bone marrow examination/myélogramme) d) ការធ្វើ Erythrocyte indices / indices érythrocytaire 25) ក្នុងចំណោមអង់ស៊ីម ឬ ប្រូតេអ៊ីនខាងក្រោម សុទ្ធតែមានជាតិដែកលើកលែងតែមួយ គឺ៖ a) A Cytochromes b) B Succinyl dehydrogenase c) C Catalase d) D Ceruloplasmin / Céruléoplasmine 26) ក្នុងចំណោមប្រភេទប្រជាជនខាងក្រោម តើប្រភេទមួយណាដែលត្រូវការជាតិដែក ប្រចាំថ្ងៃ ច្រើនជាងគេបំផុត? a) A បុរសពេញវ័យ b) B ស្ត្រីអស់ដូវ c) C ស្ត្រីពេញវ័យកំពុងមានរដូវ d) D ស្ត្រីអាយុពី 12 ទៅ 15 ឆ្នាំ 27) ខាងក្រោមនេះសុទ្ធតែជាមូលហេតុនៃកង្វះជាតិដែក លើកលែងតែមួយ គឺ៖ a) ការបាត់បង់ឈាមរ៉ាំរ៉ៃ (chronic blood loss/perte sanguine chronique) b) ការបាត់បង់ឈាមស្រួចស្រាវ (acute blood loss/perte sanguine aigüe) c) ការព្យាបាលដោយ erythropoietin / érythropiétine d) តម្រូវការជាតិដែកកើនឡើង 28) ក្នុងចំណោមលក្ខខណ្ឌខាងក្រោម តើលក្ខខណ្ឌណាខ្លះដែលបង្កឲ្យ MCV & MCHC/ VGM et TCMH (Mean Corpuscular Volume & Mean Corpuscular Hemoglobin Concentration / Volume globulaire moyen & Teneur corpusculaire moyenne enhémoglobine) ថយចុះយ៉ាងច្បាស់?1. កង្វះជាតិដែក (Iron deficiency/déficience en Fer)2. ភាពហើមរលាករ៉ាំរ៉ៃឬភាពកាច (Chronie inflammatory or malignancy /inflammation ehronique ou malignité)3. Thalassemia trait (a & ẞ) / Thalassémies4. Sideroblastic anemia / anémie sidéroblastique a) 1 & 2 ត្រឹមត្រូវ b) 1 & 3 ត្រឹមត្រូវ c) 1 & 5 ត្រឹមត្រូវ d) 1 & 4 ត្រឹមត្រូវ 29) ចំពោះ Macrocytic anemia / anémie macrocytaire កោសិកាឈាមក្រហម មាន ទំហំ ខុសពីធម្មតា ។ តើតម្លៃ MCV/VGM (Mean Corpuscular Volume/Volume globulaire moyen) មួយណាដែលត្រឹមត្រូវ? a) A > 95 fL b) B = 95 fL c) C > 90 fL d) D = 90 fL 30) ចូររកឃ្លាមួយដែលមិនត្រឹមត្រូវ ចំពោះ Megaloblastic anemia / anémiemégaloblastique ៖ a) គឺជាភាពស្លេកស្លាំងដែល erythroblasts / érythroblastes នៅក្នុងខួរឆ្អឹងបង្ហាញពីលក្ខណៈ មិនធម្មតា b) ជាប់ទាក់ទងទៅនឹងភាពទុំរបស់ណៃយ៉ូ យឺតជាងភាពទុំរបស់ស៊ីតូប្លាស់ c) ជាប់ទាក់ទងទៅនឹងភាពខ្ចោះរបស់ណៃយ៉ូនៃការសំយោគ DNA / ADN d) បង្កឡើងដោយកង្វះជាតិដែក 31) ចំពោះមនុស្សពេញវ័យ តើ hématopoïèse / hematopoiesis ធ្វើនៅទីណា? a) ក្នុងឆ្អឹងវែង b) ក្នុងឆ្អឹងសំប៉ែត c) ក្នុងថ្លើម d) ក្នុងអណ្តើក 32) មនុស្សប្រុសម្នាក់អាយុ 20ឆ្នាំ ត្រូវមានចំនួន hémoglobine / hemoglobin ចន្លោះពី៖ a) A 11-12 g/dនៃឈាម b) B 16-20 g/dl c) C 13 à 17 g/dl d) D 50 à 60 g/dl 33) តើម៉ូលេគុលមួយណា ដែលទទួលខុសត្រូវក្នុងការស្តុកជាតិដែក (Fe) ក្នុងសារពាង្គកាយ៖ a) A transferrine b) B hemoglobin / hémoglobine c) C ferritine / Ferritin d) D hémosidérine / hemosiderin 34) តើកោសិកាឈាមមួយណា ដែលមាន peroxydase ច្រើនជាងគេ? a) គោលិកាក្រហម b) polynucléaire neutrophile / neutrophil c) polynucléaire basophile / basophil d) ប្លាកែត 35) តើអាយុកាលរបស់ réticulocyte / reticulocyte នៅក្នុងឈាម មានប៉ុន្មាន? a) A 3 ម៉ោង b) B 2-3 ថ្ងៃ c) C 7 ថ្ងៃ d) D 10 ថ្ងៃ 36) តើអ្វីទៅជា corps de Howell Jolly / Jolly's body? a) ជាសត្វល្អិតនៅក្នុងពោះវៀន b) ជា dégradation / damage នៃ hémoglobine / hemoglobin c) ជាបំណែកនៃក្រូម៉ូសូមដែលផ្តាច់ចេញក្នុងរយៈពេលនៃមីតូស(mitose/mitosis) d) ជាមីក្រុបនៅក្នុងគោលិកាក្រហម (GR/RBC) 37) តើវីតាមីនណាខ្លះ ដែលចូលរួមក្នុង érythropoïèse / erythropoiesis នៅពេលសំយោគADN (Acide désoxyribonucléique/DNA)? a) A វីតាមីន B6 និង B2 b) B វីតាមីន B2 និង B5 c) C វីតាមីន B9 និង B12 d) D វីតាមីន C និង E 38) តើអង់ស៊ីមមួយណា ដែលជាកាតាលីករនៃជីវសំយោគ (biosynthèse/biosynthesis)របស់ hème / heme? a) A (G6PD) glucose 6 phosphate dehydrogenase b) B Isomérase / isomerase c) C Porphyrin-III oxidase / Porphyrine-III oxydase d) D Hexokinase 39) តើប្រូតេអ៊ីនណា ដែលភ្ជាប់គ្រោងឆ្អឹងទៅនឹងផ្ទៃភ្នាស ហើយដែលបង្កើតនូវ liaisons / links ជាមួយ spectrine ផង និង protéine bande 3 / band 3 protein ផង ? a) A Actine / actin b) B Protéine C réactive (CRP) c) C Fibrinogène / fibrinogen d) D Ankyrine/ankyrin 40) នៅក្នុងប្លាស្មា ជាតិដែក (Fe) បានត្រូវភ្ជាប់ទៅនឹង glycoprotéine មួយ ឈ្មោះtranferrine។ តើកោសិកាណាដែលទទួលជា intermédiaire / intermediate រវាងErythroblasts និង transferrine? a) A polynucléaire neutrophile / neutrophil b) B ប្លាកែត c) C macrophage d) D lymphocyte T / T-cells

Leaderboard

Visual style

Options

Switch template

Continue editing: ?